តាម NHK បានឲ្យដឹងថា មន្ត្រីមកពីកងទ័ពជើងទឹកហ្វីលីពីនបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងខែនេះដើម្បីត្រួតពិនិត្យនាវាពិឃាតរបស់កងកម្លាំងការពារស្វ័យការពារដែនសមុទ្រ ខណកងទ័ពជើងទឹកហ្វីលីពីនកំពុងពិចារណាទិញនាវាពិឃាដ ដែលត្រូវបានកំណត់ឱ្យចូលនិវត្តន៍ដោយ MSDF ។

ប្រភពបាននិយាយថា ក្រុមមន្ត្រីបានទៅទស្សនាមូលដ្ឋាន Sasebo របស់ MSDF នៅក្នុងខេត្ត Nagasaki ដើម្បីត្រួតពិនិត្យនាវា Jintsuu ដែលជាកប៉ាល់ថ្នាក់ Abukuma ។ នាវា Abukuma-class មានប្រវែង 109 ម៉ែត្រ និងមានការផ្លាស់ទីស្តង់ដារ 2,000 តោន ហើយ ត្រូវបានបំពាក់ដោយកាំជ្រួចប្រឆាំងនាវា។
ក្រសួងការពារជាតិជប៉ុនគ្រោងនឹងដាក់ឲ្យចូលនិវត្តន៍នូវនាវាទាំងប្រាំមួយរបស់ MSDF នៃប្រភេទនេះ និងណែនាំនាវាដែលមានប្រសិទ្ធភាពកម្លាំងមនុស្សបន្ថែមទៀត។

កងទ័ពជើងទឹកហ្វីលីពីបានលើកទ្បើងថា នាវា Abukuma-class គឺសមរម្យសម្រាប់ប្រតិបត្តិការនៅក្នុងដែនទឹករបស់ប្រទេសនេះ។ ប្រភពបន្តថា ភាគីជប៉ុនក៏កំពុងធ្វើការដើម្បីសម្រេចផែនការទិញប្រភេទនាវានេះផងដែរ។ ទង្វើបែបនេះរបស់ហ្វីលីពីនត្រូវបានគេមើលឃើញថាមានគោលបំណងពង្រឹងលើវិស័យយោធាសំខាន់ជើងទឹកក្នុងពេលមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន។
គោលការណ៍ទាំងបីរបស់ប្រទេសជប៉ុនស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យារឹតបន្តឹងការនាំចេញអាវុធដ៍សាហាវ។ ប៉ុន្តែពួកគេអនុញ្ញាតឱ្យនាំចេញនៅក្នុងករណីនៃការអភិវឌ្ឍន៍រួមគ្នា និងផលិតកម្មជាមួយប្រទេសដទៃទៀត។ ក្រសួងការពារជាតិជប៉ុននិយាយថា ខ្លួនក៏កំពុងសិក្សាថាតើផែនការនេះផងដែរ ដើម្បីពិនិត្យមើលថា តើវាស្របនឹងគោលការណ៍ទាំងនេះដែរឬទេ?។
កាលពីដើមខែនេះ រដ្ឋាភិបាលអូស្ត្រាលីបានជ្រើសរើសសំណើរអភិវឌ្ឍន៍រួមគ្នារបស់ជប៉ុនដោយផ្អែកលើនាវាចម្បាំង Mogami-class របស់ MSDF នេះផងដែរ៕

ដោយ៖ ពេជ្រ