ក្រុមជម្រើសជាតិនារីក្រោមអាយុ១៩ឆ្នាំកម្ពុជា ប្រកួតចាញ់ក្រុមនារីម៉ាឡេស៊ី ដោយលទ្ធផល ៤-០ក្នុងជំនួបបើកឆាកពូលB នៃពានរង្វាន់ ASEAN U19 Girls’ Championship 2025 នៅទីលាន Dat Duc Stadium នៅទីក្រុង ហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម មុននេះ។
ចំណែកការប្រកួតបន្ទាប់នារីកម្ពុជា ប៉ះឥណ្ឌូនេស៊ី ថ្ងៃទី១១ ខែមិថុនា និងការប្រកួតចុងក្រោយប៉ះថៃ ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង៣៖០០នាទីរសៀលដូវគ្នា៕
