បង្គារចាក់ចាហួយចំនួន ៣៧ កេសស្មើនឹង ៣៧០ គីឡូក្រាមត្រូវបានកម្លាំងជំនាញដុតកម្ទេចចោល

រសៀលថ្ងៃទី៩  មិថុនា  ២០២៥ នេះសាខាក.ប.ប.ខេត្តតាកែវ បានចូលរួម សហការណ៌ជាមួយលោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង បានរៀបចំពិធីដុតកម្ទេចបង្គារចាក់ចាហួយចោលហើយធ្វើងនៅទីលានចាក់សម្រាមក្រុងដូនកែវ។ប្រធានសាខាក ប បរខេត្តតាកែវបានឲ្យដឹងថាបង្គាចាក់ចាហួយដែលធ្វើការដុតកំទេចចោលនាពេលនេះមានចំនួន ៣៧ កេះស្មើនឹង ៣៧០ គីឡូក្រាមដែលកម្លាំងជំនាញរបស់លោកសហការជាមួយនឹងលោកព្រះរាជអាជ្ញារងនិងកម្លាំងកងរាជអាវុធហត្ថេត្តចាប់បាននាពេលថ្មីៗកន្លងមកនេះ។

គួបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២៥ កន្លងទៅនេះកម្លាំងសាខាក ប ប ខេត្តតាកែវដោយសហការជាមួយលោកព្រះរាជ្ញារងអមសាលាដំបូងខេត្តកែវនិងកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការត្រួតពិនិត្យលើបង្គារស្រស់ដឹកដោយរថយន្តកូរ៉េ ពាក់ស្លាកលេខ 2A-កំពង់ធំ 0574 នៅចំណុចផ្លូវជាតិលេខ 3 ដែលក្រុមឈ្មួញបានធ្វើការដឹកជញ្ជូនចេញពីច្រករបៀងទាន់ហន់ខេត្តកំពតរួចក៏នាំមកកាន់សាខា ក ប បខេត្តដើម្បីពិនិត្យនឹងបានរកឃើញ ១៣០កេស (1កេស = ១០គក) ។

ដោយក្នុងនោះជាលទ្ធផលទទួលបាន៖ មានបង្ការចាក់ចាហួយ ៣៧កេស = ៣៧០គក បានធ្វើកំណត់ហេតុដកហូត ទុកនៅសាខានឹងធ្វើពិធីដុតកំទេចចោលនៅថ្ងៃនេះ  ហើយចំពោះបង្គារល្អចំនួន៩៣កេសត្រូវបានជំនាញអោយត្រឡប់ទៅវិញ។ បើតាមសំដីអ្នកបើកបរឡានដឹកបង្គារនេះប្រាប់ថាដឹកចេញពីស្រុកយួនចូលមកតាមច្រករបៀងតន់ហន់ស្រុកកំពង់ត្រាចខេត្តកំពត ដោយបានត្រូវគ្នាមួយមន្ត្រីរគយ នឹងសមត្ថកិច្ចប្រចាំនៅច្រកនោះ ហើយចំពោះកាដឹកវិញស្ទើតែរាល់យប់តែម៉ង។តាកែវ

Written by 

Related posts

Leave a Comment