កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករមហាសេដ្ឋីដំបូងគេបង្អស់ក្នុងវិស័យបាល់ទាត់ ។នេះបើយោងតាមទស្សនាវដ្តីមហាសេដ្ឋី Bloomberg បានចុះផ្សាយកាលពីម្សិលមិញ។ ប្រភពដដែលថា ទ្រព្យសម្បត្តិសុទ្ធរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានកើនឡើងដល់១.៤ពាន់លានដុល្លារចាប់តាំងពីផ្លាស់ទៅ Al-Nassr៕
