តាកែវ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ គ្រុយ លឹមហ័ង ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបបរ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និង លោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាង លោកវុី សំណាងអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងប្រគល់វិញ្ញាបនបត្រជូនទណ្ឌិត ដែលបានបញ្ចប់វគ្គសិក្សាក្រោមកិច្ចសហការរវាងពន្ធនាគារខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ។

លោកឧត្តមអគ្គានុរក្សាថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ បានឱ្យដឹងថា កន្លងមក ទណ្ឌិត ជាច្រើនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជាច្រើន សហការជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ និងអង្គការដៃគូរសហការនានា បានធ្វើការបណ្ដុះបណ្ដាលទៅលើទណ្ឌិត រួមមាន៖ ជំនាញជួសជុលម៉ាស៊ីត្រជាក់ តបណ្ដាញអគ្គិសនី សេវាកម្មសម្អាងកាយ ថ្នាក់អក្ខរកម្ម ថ្នាក់សមមូល ថ្នាក់អប់រំផ្លូវចិត្ត ជួសជុលម៉ាស៊ីនធនតូច ផ្សារដែក ការថែទាំងជួសជុលរថយន្ត ការដំឡើងម៉ាស៊ីនត្រជាក់ ការតំឡើង និងថែទាំកាម៉េរ៉ាសុវត្ថិភាព ៕តាកែវ



