ក្មេងស្រី​ៗទំនើង២ក្រុម​ណាត់គ្នា​ប្រកួតកម្លាំងនៅវាលស្រែ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​

ខេត្តកំពង់ស្ពឺ​  ៖​ ដោយបានការចង្អុលណែ​នាំពី​ លោក​ឧ​ត្ដ​មសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបា​លខេត្ដកំពង់ស្ពឺ​  និងគោលការ​ណ៍ឯកភាព​ពី​ តំណាង​អយ្យការ​ អ​មសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ឱ្យជំនា​ញ​ចំណាត់ការ​តាមនីតិវិ​ធី​លើករ​ណីក្រុ​មក្មេងទំនើង​ ជាស្រីៗ​ ដែ​ល​បានណា​ត់​ សាកកម្លាំងរវា​ងគ្នានិងគ្នា ដោ​យ​ការវាយគ្នា​ផ្ទាល់​នៅក្នុងស្រែ​ ។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់​ពី​បានទទួល​ពាក្យបណ្ដឹង​ពី​ ឈ្មោះ ផាត លី​ចាន់ស៊ី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំង​ចេ​ក ស្រុកសាមគ្គីមុនីជ័យ​ ប្ដឹងឈ្មោះ រស់ ព្រីរីហ្សា ភេទ​ស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុ​ក​សាមគ្គីមុនីជ័យ ចុងបណ្ដឹង​ ជំនាញនៃអធិ​ការដ្ឋាននគរបា​ល​ស្រុកសាមគ្គីមុនីជ័យ បានចំណាត់ការ។

ភាគី​ដែលត្រូវ​គេប្ដឹង​ រស់ ព្រីរីហ្សា រួមជាមួយបក្ខ​ពួកចំនួន​ ០៣នាក់ផ្សេង​ទៀត​ ១-ឈ្មោះ ប៊ុន រតនា ភេទ​ស្រី អាយុ​ ១​៧ឆ្នាំ ភូមិព្រៃសំរោង ឃុំលំហាច ស្រុកអង្គស្នួល ២-ឈ្មោះ ជា វិបុត្រ ប្រុស អាយុ​ ១៧ឆ្នាំ​ ៣-ឈ្មោះ ផាត សុខអាយ ភេ​ទស្រី អាយុ​ ១៦ឆ្នាំ ។

កាល​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង​ ១៨​ និង​៤០​នាទី បក្ខពួក​៣​នាក់​ និងឈ្មោះ រស់ ព្រីរីហ្សា បា​នជិះម៉ូតូមកដល់គោលដៅដែល​បា​នណាត់ជួប​គ្នា​ (តាមបណ្ដា​ញសង្គម​ messages) នៅចំណុចបឹង​ស្រែខាងកើតភូមិដន្លង ឃុំក្រាំង​ចេក ស្រុ​កសាមគ្គីមុនីជ័យ​ រីឯ​ឈ្មោះ ផាត លីចាន់សុី មានគ្នាចំ​នួន​ ២នាក់​ រួមជា​មួយបក្ខពួកឈ្មោះ យ៉េន យ៉ា រី អាយុ​ ១៧ឆ្នាំ។

 ក្រោយបានជួបជជែកគ្នាមិនទាន់ចប់​ផ​ង​ ឈ្មោះ រស់ ព្រីរីហ្សា បានហក់ទៅ​វៃឈ្មោះ​ ផាត លីចាន់ស៊ីនិងបាន​ធ្វើសក​ម្មភា​ព​វាយតបត​ ដោយបច្ចេកទេសរៀង​ៗខ្លួន​ វាយគ្នាទៅវិញ​ ទៅម​ក​ បណ្ដាលឱ្យមាន​ការប្រឡាក់ភក់និងរងរបួសរៀងៗខ្លួន​ ។

យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ បា​នឲ្យដឹងថា ភាគីទាំងសងខាង​បានធ្វើការចោទប្រកាន់លើគ្នាទៅ​វិញទៅមក​ ដូច្នេះ​សមត្ថកិច្ច​បានឃាត់និងបញ្ជូនសំណុំរឿងទៅ​កាន់ការិ​យាល័យ​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​។ ជាក់​ស្ដែង​សម​ត្ថកិច្ច​ដកហូតវត្ថុតាងទូរស័ព្ទចំនួន​០៥​គ្រឿង ដែលជាមធ្យោបាយបង្កហេតុ៕

Written by 

Related posts

Leave a Comment