ព្យុះទីហ្វុងទី ៦ ដែលវាយប្រហារប្រទេសហ្វីលីពីន ពេលនេះសម្លា.ប់មនុស្សកើនឡើងដល់ ១២នាក់

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុងកំណាច Man-yi នៅក្នុងប្រទេសហ្វីលីពីន កើនឡើងដល់ ១២ នាក់។

ព្យុះ Man-yi បានបង្កឲ្យលិចភូមិ និងកម្ទេចអគារតូចៗនៅក្នុងប្រទេសប្រជុំកោះនេះ កាលពីចុងសប្តាហ៍មុន ដោយក្នុងល្បឿនខ្យល់អតិបរមា ១៨៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

Man-yi ជាព្យុះ​ធំ​ទី​ ៦ ដែលវាយប្រហារមកលើប្រទេសហ្វីលីពីន ក្នុង​រយៈពេល​មួយ​ខែ​ ដោយបង្កឲ្យមានចលនាជម្លៀសមនុស្សរាប់ពាន់ នាក់ ។

គួរបញ្ជាក់ថា ហ្វីលីពីន រងខ្យល់ព្យុះចំនួន ៦ លើក ក្នុងរយៈពេលត្រឹម ៣ សប្ដាហ៍ ដោយសម្លាប់មនុស្សសរុប ១៧៥ នាក់ និងរាប់ពាន់នាក់ ជម្លៀសចេញពីលំនៅដ្ឋាន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment