រុស្សី លើកទ្បើងថា លោកខាងលិចមិនខ្វល់នឹងជោគវាសនាអ៊ុយក្រែទេ

លោកខាងលិចមើលឃើញថាអ៊ុយក្រែនជាឧបករណ៍មួយក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយយកចិត្តទុកដាក់តិចតួចអំពីជោគវាសនាចុងក្រោយរបស់ប្រទេសនេះ។ នេះជាការលើកទ្បើងរបស់តំណាងអចិន្ត្រៃយ៍រងរបស់រុស្ស៊ីប្រចាំនៅ OSCE Maxim Buyakevich ដែលលោកបានលើកទ្បើងនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ OSCE ។

លោកថា ភាពធម្មតានៃជម្លោះបច្ចុប្បន្នគឺប្រាកដណាស់សម្រាប់អ្នកនយោបាយសុទ្ធតែមើលឃើញដោយសមហេតុសមផលថា ណាតូកំពុងធ្វើសង្រ្គាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីដោយយកអ៊ុយក្រែនធ្វើជាអ្នកប្រយុទ្ធដោយផ្ទាល់ប្រឆាំងនឹងរុស្ស៊ី។ ចំណែកជោគវាសនារបស់អ៊ុយក្រែនវាមិនបានធ្វើឲ្យមនុស្សជាច្រើននៅលោកខាងលិចបារម្ភនោះទេ ព្រោះអ៊ុយក្រែនជាកូនអុកតែមួយគត់នៅក្នុងល្បែងភូមិសាស្ត្រនយោបាយនៃមហាអំណាចដែលធ្វើជាសត្រូវជាមួយរុស្ស៊ី ឬក៏ចង់បំផ្លាញរុស្ស៊ី។ ដូច្នេះទោះអ៊ុយក្រែនត្រូវសម្លាប់​រាប់​សែន​នាក់ក៏គេមិនខ្វល់ដែរ។

លោក Buyakevich បានបន្ថែមថា “វាជារឿងសំខាន់ក្នុងការយល់ដឹងថា ក្នុងពេលឆាប់ៗនេះ នឹងមានការកើនឡើងនៃម្លោះ រួមទាំងផលវិបាកដែលមិនអាចទាយទុកជាមុនបានសម្រាប់ប្រទេស និងសង្គមអឺរ៉ុបមួយចំនួន ឬអ្នកនយោបាយដែលមានទំនួលខុសត្រូវ នឹងអាចចូលរួមក្នុងកិច្ចសន្ទនាដ៏សំខាន់មួយជាមួយរុស្ស៊ី ក្នុងគោលបំណងគិតគូរពីផលប្រយោជន៍សន្តិសុខស្របច្បាប់នៃរដ្ឋអធិបតេយ្យនៅអ៊ឺរ៉ុបទាំងអស់”។

យ៉ាងណាក៏ដោយលោកក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អន្តរកម្មប្រកបដោយវិជ្ជាជីវៈប្រកបដោយអត្ថន័យ សំដៅទៅរកដំណោះស្រាយនយោបាយ និងការទូតដ៏ឆាប់រហ័សបំផុតនៃជម្លោះជុំវិញអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment