នៅថ្ងៃនេះក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវជាមួយកីឡាករជនជាតិឡេតូនី Karasausks Arturs ក្រោយរួមរស់អស់រយៈពេលពាក់កណ្ដាលរដូវកាលកន្លងមក។
ជាមួយគ្នានោះដែរក្លិបសូមថ្លែងអំណរគុណដល់កីឡាករ Karasausks Arturs សម្រាប់ការខិតខំប្រឹងប្រែងជួយក្លិបក្រោមលក្ខខណ្ឌខ្ចីជើងកន្លងមក ។ ពួកយើងទាំងអស់គ្នា សូមជូនពរ Kara ទទួលបានជោគជ័យថ្មីៗ ក្នុងអាជីព និងគ្រប់ភារកិច្ចការងារទៅថ្ងៃអនាគត៕
