លទ្ធផលរុស្ស៊ី សងសឹកអ៊ុយក្រែន ស្លាប់ និងរបួសសរុប ២៤នាក់

មន្ត្រីអ៊ុយក្រែន បាននិយាយថា រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីគៀវ កាលពីយប់ថ្ងៃព្រហស្បតិ៍ ។

យោងតាមអភិបាលក្រុង លោក Vitali Klitschko បានឱ្យដឹងថា មនុស្ស ៤ នាក់ស្លាប់ និង ២០ នាក់រងរបួស ហើយ ៣ នាក់ ក្នុងចំណោមអ្នកស្លាប់គឺជាបុគ្គលិកជួយសង្គ្រោះ។

ស៊ីរ៉ែនប្រកាសអាសន្នការវាយឆ្មក់តាមអាកាសបន្លឺឡើង ក្នុងរដ្ឋធានីគៀវ ក៏ដូចជានៅ Kharkiv, Sumy និង Luhansk ។

គួរបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ព្រមាននឹងឆ្លើយតប ក្រោយការវាយប្រហាររបស់អ៊ុយក្រែន Operation Spider’s Web Drone លើយន្តហោះចម្បាំងរុស្ស៊ី ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment