ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Le Monde ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden មានផែនការសម្ងាត់គឺត្រូវបំផ្លាញប្រទេសរុស្ស៊ី ឲ្យខ្ទេច ក្នុងអំឡុងពេលរបស់គាត់នៅក្នុងតំណែង។

មេដឹកនាំប្រេស៊ីល ដែលបាននិងកំពុងជំរុញយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញនូវការជំទាស់ទៅនឹងការប៉ុនប៉ងបំបែកទីក្រុងមូស្គូ ដោយហៅពួកប៉ុនប៉ងកម្ទេចរុស្ស៊ីនោះថាជាពិរុទ្ធជនតែមួយគត់នៅពីក្រោយជម្លោះនេះ។
លោក Lula បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា តើលោក Joe Biden បានបង្ហាញផែនការបំផ្លាញរុស្ស៊ីកាលពីពេលណានោះទេប៉ុន្តែលោកលើកទ្បើងថា ព័ត៌មាននោះលោកបាននិយាយជាយូរមកហើយ ខណដែល Biden បានគិតថាប្រទេសរុស្ស៊ីត្រូវតែត្រូវបំផ្លាញ។ ចំណែកអឺរ៉ុប ដែលតាំងពីយូរយារណាស់មកហើយ បានបង្កប់នូវមាគ៌ាកណ្តាលក្នុងពិភពលោកនោះ ក៏បានតម្រង់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ។ ជាក់ស្តែង ខណពីមុនមកដល់ពេលនេះ អ៊ឺរ៉ុបបានចំណាយប្រាក់រាប់ពាន់លានដុល្លារលើគ្រឿងបរិក្ខារគាំទ្រអ៊ុយក្រែនពីខាងក្រោយ។ លោក បញ្ជាក់ថា បញ្ហាទាំងអស់នោះធ្វើឱ្យលោកព្រួយបារម្ភយ៉ាងខ្លាំង។
សូមជម្រាបថា ទីក្រុងមូស្គូបានពណ៌នាជម្លោះអ៊ុយក្រែនជាយូរយារណាស់មកហើយថា ជាសង្រ្គាមប្រូកស៊ីរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ហើយបានថ្កោលទោសម្តងហើយម្តងទៀតនូវការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ ដោយចោទថាជាការប្រឆាំងទៅនឹងដំណើរការសន្តិភាព។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Keith Kellogg ក៏បានទទួលស្គាល់កាលពីសប្តាហ៍មុនថា អ្វីដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយគឺត្រឹមត្រូវណាស់វាជាសង្រ្គាមប្រុកស៊ី ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏ចាត់ទុកជម្លោះនេះថាជាសង្រ្គាមប្រូកស៊ីផងដែរ។
លោក Trump បានស្តីបន្ទោសលោក Biden ម្តងហើយម្តងទៀតចំពោះការបន្លំយកប្រាក់អ្នកជាប់ពន្ធរបស់ប្រជាជនអាមេរិកទៅកាន់ទីក្រុង Kiev ហើយបែរជាកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី។
គួររំលឹកថា លោក Trump បានប្រើការប្រមូលផ្តុំ និងពិភាក្សាគ្នាជាញឹកញយក្នុងការធ្វើយុទ្ធនាការដើម្បីអះអាងថាមានតែលោកប៉ុណ្ណោះដែលអាចទប់ស្កាត់សង្គ្រាមលោកលើកទី ៣ និងដោះស្រាយជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោង ដែលជាការអះអាងមិនមានភាពប្រាកដប្រជាទាល់តែសោះ ខណដែលកិច្ចខិតខំប្រឹងប្រែងរបស់លោកនៅឯការ ដោយសារតែប្រឈមមុខនឹងការតស៊ូពីសមាជិកណាតូអឺរ៉ុបដែលគាំទ្រការបន្តការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន៕

ដោយ៖ ពេជ្រ