អ៊ុយក្រែន វាយប្រហារអាកាសយានដ្ឋាន​រុស្ស៊ី​ឆៅៗ មិនប្រាប់អាមេរិក

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump មិនត្រូវបានទទួលដំណឹងពីទីក្រុងគៀវ  អំពីផែនការក្នុងការវាយប្រហារលើអាកាសយានដ្ឋានរុស្ស៊ីនោះទេ។

នៅពេលត្រូវបានសួរអំពីជំហររបស់រដ្ឋបាលអាមេរិកលើការវាយប្រហាររបស់ទីក្រុងគៀវលើអាកាសយានដ្ឋានរុស្ស៊ី លោកស្រី បាននិយាយថា លោកស្រី ចង់ទុកឱ្យប្រធានាធិបតីបញ្ចេញមតិលើបញ្ហានេះ ដោយខ្លួនលោក។

យោងតាមក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី១ ខែមិថុនា របបក្រុងគៀវ បានអនុវត្តការវាយប្រហារភេរវកម្មដោយប្រើយន្តហោះគ្មានមនុស្សបើក FPV នៅលើអាកាសយានដ្ឋានក្នុងតំបន់ Murmansk, Irkutsk, Ivanovo, Ryazan និង Amur ។

ការវាយប្រហារនេះ ធ្វើឲ្យយន្តហោះ​ជាច្រើន​គ្រឿង​ បាន​ឆេះ​​ទាំងអស់ តែមិន​មាន​ការ​រង​របួស​ក្នុង​ចំណោម​ទាហាន ឬ​ជន​ស៊ីវិល​ឡើយ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment