បន្ទាយមានជ័យ ៖លោក អ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក្នុងឱកាសទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាពគ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ។

សារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដោយមានខ្លឹមសារថា ប្រធានបទនៃទិវាឆ្មបជាតិអន្តរជាតិ ៥ឧសភាឆ្នាំ២០២៥ ប្រព្រឹត្តឡើងក្នុងស្ថានភាពដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ដែល បច្ចុប្បន្នធ្វើឱ្យពិភពលោកយើងនេះ ជួបប្រទះ ជាច្រើនដូចជាការប្រែប្រួលអាកាសធាតុ បរិយាកាសការកើនឡើងនៃកម្ដៅភាពរាំងស្ងួត ភ្លេីងឆេះព្រៃ ឆេះផ្ទះ គ្រោះរញ្ជួញដី ទឹកជំនន់អំពើហិង្សាជម្លោះប្រដាប់អាវុធ និងការរីករាលដាលនៃជំងឺរាតត្បាតផ្សេងៗផងដែរ។ រៀងរាល់ឆ្នាំ គ្រោះអាសន្នគ្រោះអន្តរាយដូចដែលបានលើកឡើងមក បានសម្លាប់មនុស្សនិងបានធ្វើ មនុស្សជាច្រើននាក់បាត់បង់ផ្ទះបាត់បង់ទ្រព្យសម្បត្តិ ត្រូវធ្វើការបន្លាស់ទី ទៅកាន់កន្លែងដែលមាន សុវត្ថិភាព មានអ្នកព្រាត់ប្រាស់គ្រួសារ និងបន្សល់ទុកនូវកុមារកំព្រាជាច្រើននាក់ ដែលនេះគឺជាសារដាស់តឿន ឲ្យយើងទាំងអស់គ្នារួមគ្នាត្រៀមខ្លួនឲ្យបាន ដើម្បីទប់ទល់នឹងការប្រែប្រួលនេះ ដោយឡែកទោះបីជា ប្រទេសកម្ពុជា មិនទាន់ជួបប្រទះនូវគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែយើងអាចជួបនូវគ្រោះទឹកជំនន់ផងដែរ ដូចនេះការបង្កើនការអប់រំសុខភាព បង្កេីនចំណេះដឹង និងជំនាញសង្គ្រោះបឋម ដែលត្រូវតែធ្វើជាប្រចាំ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការកែលម្អពង្រីកនិងពង្រឹងមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកស្រុកមន្ទីរពេទ្យខេត្តឲ្យ ប្រសេីរឡេីងថែមទៀត ជាពិសេសពង្រឹងប្រព័ន្ធសុខាភិបាលត្រៀមជាស្រេចសម្រាប់ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង គ្រោះអាសន្ននិងគ្រោះមហន្តរាយដែលអាចនឹងកើតមានឡើង។

ក្នុងឱកាសនោះផងដែរ លោក អ៊ុ រាត្រីបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមជួយជំរុញឲ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពតាមពេលវេលា នៅពេលដែលសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវទៅពិនិត្យតាមដានសុខភាពក្រោយពេលសម្រាលទាំងមាតានិងទារក នឹងសូមជួយពង្រឹងសមត្ថភាពដល់ឆ្មប បន្ថែមទៀតពីព្រោះឆ្មបតែងតែស្ថិតនៅជាមួយស្ត្រីនិងកុមារ ពិសេសឆ្មបជំនាញ។ ចុងបញ្ចប់គឺអធិបតី បានផ្តល់ជូននូវអំណោយជូនដល់ពេទ្យឆ្មបចំនួន ១០០នាក់ ម្នាក់ៗទទួលបានទឹកផ្លែឈើ ២ដបធំ ថវិការ៣មុឺនរៀល និងសារុង១ ស្ត្រីមានផ្ទៃពោះចំនួន ៣២នាក់ ម្នាក់ៗ ទទួលបានកន្សែងពោះគោធំ១ ទឹកសណ្តែក ២ដប សារុង២និងថវិកាមួយចំនួន៕





