បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញាអធិបតីភាព ពិធីបិទវគ្គហ្វឹកហ្វឺនរបស់សិក្ខាកាមកងរាជអាវុធហត្ថ ដេីម្បីជាការដុះខាតៀ ជំនាញ ក៏ដូចជារំលឹកមេរៀនឡេីងវិញ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលប្រារព្ធឡើង ទីលានហ្វឹកហាត់ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលេីកឡេីងថា ការងារហ្វឹកហ្វឺន គឺជាកិច្ចការចាំបាច់របស់កងកម្លាំងដើម្បីពង្រឹងកាយសម្បទាឱ្យមានភាពរឹងមាំ រហ័សរហួន និងមានសុខភាពល្អ។
លោកឧត្តមសេនីយ៍ មេបញ្ជាការបានកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់យោធាចារ្យ និង សិក្ខាកាមដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់នេះផងដែរ៕






