សេតវិមាន បានបញ្ជាឱ្យផ្អាកនៅក្នុងការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមកាសែត The Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភព។

យោងតាមកាសែត កាលពីសប្តាហ៍មុន លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានផ្ញើសេចក្តីណែនាំមួយទៅកាន់ក្រសួងការបរទេស ក្រសួងរតនាគារ និងក្រុមប្រឹក្សាសន្តិសុខជាតិ ដោយទាមទារឱ្យផ្អាកសកម្មភាពដាក់ទណ្ឌកម្មថ្មីទាំងអស់ចំពោះអ៊ីរ៉ង់ ។
លេខាធិការរងសារព័ត៌មាន លោកស្រី Anna Kelly បានឲ្យដឹងថា ការសម្រេចចិត្តថ្មីណាមួយទាក់ទងនឹងការដាក់ទណ្ឌកម្មនឹងត្រូវប្រកាសដោយសេតវិមាន ឬទីភ្នាក់ងារពាក់ព័ន្ធនៅក្នុងរដ្ឋបាល។
ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មចុងក្រោយបង្អស់លើទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ២១ ខែឧសភា ហើយក្រសួងរតនាគារ ពន្យារពេលការប្រកាសទណ្ឌកម្មថ្មីយ៉ាងហោចណាស់ ២ ដង ចាប់តាំងពីពេលនោះមក។
គួរបញ្ជាក់ថា ការរឹតបន្តឹងសំខាន់លើការលក់ប្រេង និងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលបង្កកទំនងជានៅតែមានដដែល។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋបាលលោក Trump មួយចំនួនមានការព្រួយបារម្ភអំពីការខ្វះភាពច្បាស់លាស់ទាក់ទងនឹងរយៈពេល និងវិសាលភាពនៃការផ្អាកនេះ៕

ដោយ៖ ពេជ្រ