អតីតគ្រូស្វាយរៀងលោក Pep Munoz ចែកផ្លូវជាមួយក្លិប Shenzhen Peng City F.C នៃលីគកំពូលចិនហើយ ស្របពេលលេចឮព័ត៌មានមួយចំនួនថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤៥ឆ្នាំរូបនេះអាចនឹងវិលត្រលប់មកចាស់នៅកម្ពុជាវិញ។
សូមជម្រាបថា លោក Pep Munoz ត្រូវបានក្លិប Shenzhen Peng City F.C. នៃលីគកំពូលចិន Chinese Super League បានប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ពោលគឺដឹកនាំបានរយៈពេល ២ខែ ២០ថ្ងៃប៉ុណ្ណោះ៕
