អង្គការកាកបាទក្រហម បានរាយការណ៍ពីការស្លាប់ និងរបួសយ៉ាងច្រើននៃក្រុមមនុស្សអត់ឃ្លាន នៅភាគខាងត្បូងហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើមជ្ឈមណ្ឌលផ្ដល់ជំនួយ នៅតំបន់រ៉ាហ្វា។

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានឲ្យដឹងថា មនុស្ស ៣១ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងឧប្បត្តិហេតុនេះ។
ទោះជាយ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ការស៊ើបអង្កេតដំបូងបង្ហាញថា កងកម្លាំងរបស់ខ្លួនមិនបានកំណត់គោលដៅទៅលើជនស៊ីវិលស្លូតត្រង់ទេ ។
គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ និងរងរបួសបន្ថែម នៅមិនទាន់ត្រូវបានកត់ត្រានៅឡើយនោះទេ៕

ដោយ៖ ពេជ្រ