រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក សួន រោន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី

ឧបនាយករដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ ទៀ សីហា  រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក សួន រោន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជូនជាតិ និងប្រជាជនខ្មែរ។

ការលះបង់ដ៏ឧត្ដុង្គឧត្ដមរបស់លោកព្រិន្ទបាលឯក សួន រោន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងកងយុទ្ធពលខេមរភូមិន្ទ។ វីរភាពរបស់លោកនឹងស្ថិតស្ថេរជានិច្ច ក្នុងនាមជាវីរយុទ្ធជនការពារជាតិមាតុភូមិដ៏អង់អាចក្លាហាន និងគួរឲ្យគោរពបំផុត៕

Written by 

Related posts

Leave a Comment