លោក វ៉ី សំណាង៖ បច្ចុប្បន្នខេត្តតាកែវមានរោងចក្រកាត់ដេរសំលៀកបំពាក់ កាបូប ស្បែកជើង ចំនួន១១៥ ហើយ

តាកែវ៖ លោកវ៉ី សំណាង អភិបាលខេត្តតាកែវមានប្រសាសន៍នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់នៅក្នុងពិធីសម្ភោធផ្លូវមួយខ្សែនៅក្នុងឃុំ ត្រាំកក់ ស្រុកត្រាំកក់ នៅព្រឹកថ្ងៃ សុក្រ ទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥នេះថាដើម្បីបង្កើតការរងារអោយកាន់តែខឹតជិតនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធខេត្តតាកែវបានប្រឹងប្រែងធ្វើការទាក់ទងអ្នកវិនិយោគឲ្យមកបង្កើតរោងចក្រនៅក្នុងខេត្តតាកែវហើយរហូតមកដល់ពេលនេះមានរោងចក្រកាត់ដេសំលៀកបំពាក់ កាបូប ស្បែកជើងចំនួន១១៥ រោងចក្របានបើកដំណើរការនៅក្នុងខេត្តតាកែវហើយនៅពេលខាងមុខនេះនឹងបង្កើតឡើងជាបន្តបន្ទាប់ទៀត។

លោកអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា ថ្នាក់ដឹកនាំខេត្តតាកែវរួមនិងមន្រ្តីពាក់ព័ន្ធទាំងអស់តែងតែធ្វើសកម្មភាពគ្រប់បែបយ៉ាងទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគជាតិនិងអន្តរជាតិឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ហើយយើងតែតែលើកឡើងប្រាប់ក្រុមអ្នកវិនិយោគពីទីតាំងភូមិសាស្រ្តខេត្តតាកែវដែលមានសក្ដានុពល មានផ្លូវទឹក ផ្លូវគោក ផ្លូវដែកនិងផ្លូវអាកាស់ ហើយម្យ៉ាងទៀតមានមនុស្សពូកែឧស្សាហ៍ព្យាយាមដែលអាចបំរើការនៅតាមរោងចក្រសហគ្រាសបានល្អប្រសើរថែមទៀតផង។

លោក វ៉ី សំណាង អភិបាលខេត្តមានការទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវបានច្រើនរោងចក្របែបនេះ ក៍បណ្ដាលមកពីស្ថានភាពប្រទេសកម្ពុជាក្រោមការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អប្រសើរ ដែលនាំឲ្យអ្នកវិនិយោគមានការជឿជាក់ហើយនាំគ្នាចូលមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាយើងដោយមិនខ្វល់ឬខ្លាចពីសន្តិសុខនឹងសុវត្តិភាពបន្តទៀតឡើយ។តាកែវ

Written by 

Related posts

Leave a Comment