Pezeshkian៖ អ៊ីស្រាអែល គ្មានហេតុផលអ្វីត្រូវវាយប្រហារអ៊ីរ៉ង់ បើអាមេរិក មិនបញ្ជានោះទេ

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សហរដ្ឋអាមេរិក នឹងទទួលខុសត្រូវចំពោះការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

លោក​ បាន​ចង្អុល​បង្ហាញ​ក្នុង​សុន្ទរកថា​ទៅកាន់​សភា​ថា​ ផ្ទុយ​ពី​បទដ្ឋាន​ទាំងអស់​នៃ​ច្បាប់​អន្តរជាតិ អាមេរិក​ អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​ ប្រព្រឹត្ត​អំពើ​ឈ្លានពាន និង​វាយប្រហារ​ប្រទេស​របស់​យើង​។

លោក Pezeshkian បានលើកឡើងថា យើងមិនស្វែងរក ឬចាប់ផ្តើមសង្រ្គាមណាមួយទេ។ យើងក៏មិនស្វែងរកការសម្លាប់មន្រ្តីយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្ត នោះដែរ ដោយបន្ថែមថា យើងមិនមែនជាអ្នកឈ្លានពានទេ។ សព្វថ្ងៃនេះ យើងត្រូវការការរួបរួម និងសាមគ្គីភាពច្រើនជាងពេលណាៗទាំងអស់ ប្រជាជនអ៊ីរ៉ង់ត្រូវតែរួបរួមគ្នា និងទប់ទល់នឹងការឈ្លានពាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។អ៊ីរ៉ង់បានសងសឹកក្នុងរយៈពេលតិចជាង ២៤ ម៉ោង។ អ៊ីស្រាអែល និងអ៊ីរ៉ង់បានវាយប្រហារគ្នាទៅវិញទៅមក ខណបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសទាំងសងខាង៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment