លោក Jeffrey Sachs សេដ្ឋវិទូជនជាតិអាមេរិក បាននិយាយថា ប្រទេសអ៊ុយក្រែន អាចនឹងបាត់បង់ទឹកដីឆ្នេរសមុទ្រខ្មៅរបស់ខ្លួន រួមទាំងទីក្រុង Odessa ផងដែរ ប្រសិនបើពេលនេះ ពួកគេមិនទាន់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពណាមួយនោះ។

លោក បានចង្អុលបង្ហាញថា សង្រ្គាមនឹងនៅតែបន្ត ព្រោះអ៊ុយក្រែន មិនបង្កើតសន្តិភាព មិនចង់បង្កើតសន្តិភាព។ សម្រាប់ខ្ញុំគឺថាអ៊ុយក្រែន មិនត្រឹមតែបាត់បង់ទាហានប៉ុណ្ណោះទេ ថែមទាំងទឹកដីជាច្រើនទៀតផងដែរ នៅចុងបញ្ចប់នៃសង្គ្រាម ។
នៅពេលត្រូវបានសួរថាតើជម្លោះអ៊ុយក្រែននេះ អាចឈានទៅរកសង្គ្រាមលោក ឬទេ លោក Sachs ឆ្លើយថា វាគឺអាស្រ័យលើរបៀបដែលសង្រ្គាមនេះបញ្ចប់។
អ្នកវិភាគរូបនេះ ក៏បានកត់សម្គាល់ថា ប្រសិនបើសង្រ្គាមត្រូវបញ្ចប់នៅពេលនេះ ខ្ញុំគិតថាអ៊ុយក្រែន នឹងបាត់បង់ទឹកដីមួយចំនួន។ ខ្ញុំជឿជាក់ថា ក្នុងករណីបែបនេះ អ៊ុយក្រែន នឹងមានសន្តិសុខ ហើយវានឹងមានភាពអព្យាក្រឹត ហើយអាចស្ដារស្ថានការណ៍ឡើងវិញ ដោយសង្កត់ធ្ងន់ថា ដូច្នេះហើយសង្រ្គាម គួរតែត្រូវបញ្ចប់ នៅពេលនេះ៕

ដោយ៖ ពេជ្រ