ត្រាំ ចង់បបួលរុស្ស៊ីពង្រាយនុយក្លេអ៊ែរលើលំហ ជាទង្វើដែល បៃដិន ធ្លាប់រិះគន់ ពូទីន ពេញៗមាត់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក គ្រោងនឹងពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងលំហអាកាស រួមទាំងការវិវត្តន៍មួយចំនួនទៀតក្នុងវិស័យនេះ នៅពេលដ៏សមស្របមួយ។

នៅពេលត្រូវបានសួរថាតើបញ្ហានេះត្រូវបានលើកឡើង ក្នុងអំឡុងការហៅទូរស័ព្ទនាពេលថ្មីៗនេះទេ លោក ត្រាំ ឆ្លើយតបថា យើងមិនទាន់បានពិភាក្សាទេ ប៉ុន្តែសន្យានឹងធ្វើនៅពេលក្រោយ ។

កាលពីខែកុម្ភៈ រដ្ឋាភិបាលអាមេរិក រួមទាំងប្រធានាធិបតី លោក Joe Biden ធ្លាប់បានប្រកាសការចោទប្រកាន់ដែលមិនច្បាស់លាស់ប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងការពិចារណាដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងលំហនេះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានពីការច្រានចោលការចោទប្រកាន់នេះ ដោយថាជាការប៉ុនប៉ងរបស់សេតវិមាន នោះទេ។

ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានលើកឡើង នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Sergey Shoigu ថា ទីក្រុងមូស្គូ តែងតែប្រឆាំងដាច់ខាត ហើយឥឡូវនេះ គឺប្រឆាំងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរណាមួយ នៅក្នុងលំហអាកាសនេះ។

ជាមួយគ្នានោះ អនុរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Ryabkov បាននិយាយ កាលពីចុងខែកុម្ភៈថា វាមិនអាចទៅរួចនោះទេ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅទីអវកាស ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment