សិក្ខាសាលាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍

បន្ទាយមានជ័យ ៖ដើម្បីជីវិត និងសហគមន៍ឃើញគ្រឿងញៀន នេះគឺជាប្រធានបទ ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួម ពីមន្ទីរអង្គភាពអស់លោក លោកស្រី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងម្ចាស់កាស៊ីណូ ទាំងខេត្តនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តនិងលោកឧត្តមសេនីយ៍ឯក ថោងសុគន្ធា អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា សភាពការណ៍នៃគ្រឿងញៀនរបស់ពិភពលោក ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយមិនទាន់មានភាពធូរស្រាលនៅឡើយ ដែលសហគមន៍អន្តរជាតិកំពុងប្រមូលផ្ដុំយកចិត្តទុកដាក់ដោះស្រាយការផលិតនិងការជួញដូរគ្រឿងញៀនខុសច្បាប់គឺនៅតែបន្តកើតមានដូចជានៅតំបន់ត្រីកោណមាសនិងតំបន់អឌ្ឍចន្ទមាសជាដើម។  ឧក្រិដ្ឋជនគ្រឿងញៀន តែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតគ្រឿងញៀនប្រភេទថ្មីដែលកំពុងកើតឡើងនិងគេចវេះពីការចាប់ខ្លួន សភាពការណ៍គ្រឿងញៀននៅកម្ពុជានៅតែមាននិន្នាការពុំទាន់ថមថយនៅឡើយដែលក្នុងនោះការប្រើប្រាស់ការចែកចាយការជួញដូរនិងការកែច្នៃផលិតគ្រឿងញៀន តែបន្តកើតមាននៅក្នុងសង្គមកម្ពុជា ។

ឯកឧត្ដមកាទើមហាំម៉ាត់ ស្រុី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ដោយពិនិត្យមើលឃើញគ្រោះអន្តរាយតាមបណ្ដាលោកឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់និងពិភពលោករួមទាំងព្រះរាជាណាចក្រកម្ពុជាផងនោះរាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តដាក់ចេញនូវផែនការ ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ ក្នុងគោលដៅដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួបរួមគ្នាកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀនព្រមទាំងកសាងសង្គមតែមានសុខមាលភាពនិងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប   ព្រមទាំងការការពារកិត្តិយសនិងកិត្យានុភាពជាតិដោយ លើគោលការណ៍និងវិធានការសំខាន់សំខាន់រួមមានខិតខំបញ្ចៀសឲ្យបានមុនឲ្យប្រទេសកម្ពុជា ជាគោលដៅការប្រព្រឹត្តបទល្មើសគ្រឿងញៀននិងមិនឲ្យឥទ្ធិពលដ៏សាហាវនេះគឺមានលោកលីបំផ្លិចបំផ្លាញសង្គមជាពិសេសការលើកកម្ពស់សមត្ថភាពត្រូវការចាត់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ កងទ័ពនៃការប្ដេជ្ញាចិត្តថា កម្ពុជាគឺជាប្រទេសគ្មានគ្រឿងញៀនផ្ដើមចេញពីបុគ្គលម្នាក់ទៅគ្រួសារមួយដែលស្អាតស្អំ គ្មានគ្រឿងញៀនស្របតាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិតនៅសហគមន៍។ សកម្មភាពបោសសម្អាតការប្រើប្រាស់គ្រឿងញៀននិងឈានទៅលុបបំបាត់ទីផ្សារ តាមគោលការណ៍សម្អាត ចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឲ្យថ្លាប្រចាំ ស្របតាមទិសស្លោក ៣កុំ១រាយការណ៍ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងនិងរាយការណ៍គ្រប់បទល្មើសគ្រឿងញៀនព្រមទាំងបន្តជំរុញការអនុវត្ដនៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យកាន់តែសកម្មផុលផុស៕

Written by 

Related posts

Leave a Comment