ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជួប Shan United FC នៃពានរង្វាន់ Shopee Cup នៅថ្ងៃស្អែកនេះ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងលោក Pep Munoz បានបញ្ជាក់ថា ក្រុមរបស់លោកមានកីឡាករយ៉ាងតិច ១៤នាក់អវត្តមាន ស្របពេល ណារ៉ុង កក្កដា របួសដាច់ ACL អំឡុងជំនួបទល់នឹងអង្គរថាយហ្គឺរ កាលពីសប្ដាហ៍មុន។
លោកថាកីឡាករយ៉ាងតិច ១៤នាក់អវត្តមាន ក្នុងនោះ ៨នាក់រងរបួស និង ៦នាក់ទៀតមិនអាចចុះឈ្មោះប្រកួតពានរង្វាន់នេះបាន។ កីឡាករមួយចំនួនទៀតដែលឃើញនៅកៅអីបម្រុងស្អែក ក៏មិនប្រាកដថាគេបានចូលលេងផងដែរ ដ្បិតពួកគេមិនទាន់ជាសះស្បើយ ១០០ភាគរយ’។
សូមជម្រាបថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ក្រុម Shan United FC នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៧៖០០នាទីយប់ ក្នុងជំនួបបង្គ្រប់កិច្ចពានពានរង្វាន់ Shopee Cup៕
