តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹក នាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបានរៀបចំធ្វើ ឡើងនៅ សាលប្រជុំរដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោក ស្រី អភិបាលរងខេត្ត លោក នាយក នាយករងរដ្ឋបាល លោកនាយកទីចាត់ការចំណុះរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំងទាំងបី លោកអភិបាលស្រុកក្រុង លោកអធិការនគរបាលស្រុកក្រុង លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកក្រុង លោកមេបញ្ជាការផ្នែកសឹករងស្រុកក្រុង និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តពាក់ព័ន្ធជាច្រើនរូប។

របៀបវារៈដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល រួមមាន៖
១/ ការត្រៀមខ្លួនសម្រាបប់ឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ។
២/ ការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និង បញ្ហាក្មេងទំនើង។
៣/ ការទប់ស្កាត់ការរីកដាលជំងឺកូវីដ១៩ ត្រូវបំផុសចលនាចាក់វ៉ាក់សាំងដូសជំរុញ (ក្រើនរំលឹកប្រជាពលរដ្ឋ) ត្រៀម ទីតាំងមួយចំនួន សម្រាប់ករណីចាំបាច់ ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការគ្រប់គ្រងទៅលើការបើកបរ ក្នុងភាពស្រវឹង។
៤/ បញ្ហាសុវត្ថិភាពចំណីអាហារ ទប់ស្កាត់ការនាំចូលចំណីអាហារ សត្វ បន្លែ ផ្លែឈើ ដែលខូចគុណភាព តាមព្រំដែន អោយបានជាដាច់ខាត
៥/ ករណីបារមីផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។
៦/ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវមាន Facebook Page ផ្លូវការ និងមិនផ្លូវការ សម្រាប់ធ្វើការឆ្លើយតបទៅនឹងករណីណាមួយ (ការណែនាំរបស់ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួល កិច្ចការព័ត៌មាន និងសាធារណមតិថ្លែង ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការងារព័ត៌មាន និងសាធារណមតិ ក្នុងយុគសម័យឌីជីថល)។
៧/ មតិយោបល់ចូលរួមរបស់អង្គប្រជុំ ៕តាកែវ


