ក្លិបភ្នំពេញក្រោន បានប្រកាសនាំយកកីទ្បាករមកពីតំបន់អឺរ៉ុប ២ នាក់មកចូលរួមប្រកួតប្រជែងនៅលីគកំពូលកម្ពុជា នារដូវកាលក្រោយ ដែមានដូចខាងក្រោមនេះ៖
-Rick Ketting ដែលជាខ្សែការពារសញ្ជាតិហូឡង់វ័យ ២៩ ឆ្នាំដែលមកពីក្លិប VVV-Venlo ក្នុងលីគទី ២ របស់ប្រទេសហូឡង់។ រូបគេក៏ធ្លាប់លេងឱ្យក្រុមជម្រើសជាតិហូឡង់យុវជនកម្រិតអាយុ ២០ ឆ្នាំពីមុន។
-Maksym Pryadun ដែលជាខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែនវ័យ ២៨ ឆ្នាំដែលមកពីក្លិប Sliema Wanderers ក្នុងលីគទី ១ របស់ប្រទេសម៉ាល់តា។ បើនិយាយពីបទពិសោធន៍វិញ រូបគេភាគច្រើនលេងឱ្យក្លិបនៅតំបន់អឺរ៉ុបជាច្រើន៕
