នៅព្រឹកនេះក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធ Jelle Goselink មួយទៀតហើយ ក្រោយបញ្ចប់រដូវកាល ២០២៤-២៥ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល២រដូវកាល។
កីទ្បាករសញ្ជាតិហូឡង់វ័យ ២៥ ឆ្នាំរូបនេះបានចំណាយពេល ២ រដូវកាលជាមួយនឹងក្លិបភ្នំពេញក្រោន ដោយបង្ហាញខ្លួនចំនួន ២៦ ប្រកួត រកបាន ១៦ គ្រាប់ ក៏ដូចជាបញ្ចូនបាល់ឱ្យមិត្តរួមក្រុម ២ ដង និងជួយឱ្យក្រុមឈ្នះពានសម្តេច ១ លើកផងដែរ។
យ៉ាងណាមិញខ្សែប្រយុទ្ធ Jelle Goselink បានក្លាយជាកីឡាករទី២ ដែលបានចែកផ្លូវគ្នាជាមួយនឹងក្លិបភ្នំពេញក្រោន បន្ទាប់ពីខ្សែបម្រើ Yudai Ogawa ដែលបានប្រកាសពីការចាកចេញកាលពីយប់មិញ៕
