ត្រាំ៖ Golden Dome អាចធ្វើដល់ដីកាណាដា បើព្រមជារដ្ឋទី ៥១

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសកាណាដា អាចប្រើប្រាស់ខែលការពារមីស៊ីល “Golden Dome” ដោយឥតគិតថ្លៃ លុះត្រាតែព្រមក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។

លោក ត្រាំ បានអំពាវនាវម្តងហើយម្តងទៀតឱ្យប្រទេសកាណាដា ក្លាយជារដ្ឋទី ៥១ បើមិនដូច្នេះនឹងត្រូវចំណាយប្រាក់ ៦១ ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ “Golden Dome” ។

ប្រទេសកាណាដា បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមនៃផែនការ “Golden Dome” របសលោក Trump ដែលជាខែលការពារប្រឆាំងនឹងអារេដ៏ធំទូលាយនៃអាវុធរបស់សត្រូវ ប៉ុន្តែបដិសេធយ៉ាងម៉ឺងម៉ាត់មិនចង់បាត់បង់អធិបតេយ្យភាពឡើយ។

លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា ខ្ញុំបានប្រាប់ប្រទេសកាណាដា បើចង់ក្លាយជាផ្នែកមួយនៃ Golden Dome ដ៏អស្ចារ្យរបស់យើង គឺនឹងត្រូវចំណាយអស់ ៦១ ពាន់លានដុល្លារអាមេរិក តែបើពួកគេចូលជារដ្ឋអាមេរិកនោះ នឹងឥតគិតថ្លៃ។

ទោះជាយ៉ាងណា ភាគីកាណាដា នៅមិនទាន់ធ្វើការឆ្លើយតបណាមួយទៅអាមេរិក វិញនៅឡើយទេ ខណកន្លងមក ធ្លាប់ប្រកែកដាច់ខាតមិនចង់ចូលជារដ្ឋទី ៥១ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment