យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថា ការផ្ទុះដ៏ធំមួយកើតឡើងនៅរោងចក្រគីមីមួយកន្លែង នៅក្នុងខេត្ត Shandong ភាគខាងកើតរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និង ១៩ នាក់ផ្សេងទៀតរងរបួស។

យោងតាមអាជ្ញាធរ មនុស្ស ៦ នាក់ទៀតបាត់ខ្លួន ខណខ្សែវីដេអូដែលចែកចាយតាមអ៊ីនធឺណិត បង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីរោងចក្រ ។
បុគ្គលិកសង្គ្រោះបន្ទាន់ជាង ២០០ នាក់ ត្រូវបានដាក់ពង្រាយនៅរោងចក្រ Shandong Youdao Chemical ដែលផលិត និងលក់ថ្នាំសម្លាប់សត្វល្អិត ឱសថ រួមទាំងសារធាតុគីមីកម្រិតមធ្យម ផងដែរ៕

ដោយ៖ ពេជ្រ