គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គលើកទី៣១ នាខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធីបតីភាពសហប្រធានគណៈកម្មាធិការ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុន និងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស លោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ៕






