កូរ៉េ​ខាងជើង​ ​បែកញើស ក្រោយអាមេរិក ប្រកាសបង្កើតខែល​ការពារ​មី​ស៊ី​ល “Golden Dome”

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង ថ្កោលទោសផែនការខែលការពារមីស៊ីល “Golden Dome” របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ថាជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត។

ទីភ្នាក់ងារសារព័ត៌មានដដែល បានបន្ថែមថា ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង ចេញអនុស្សរណៈមួយដោយហៅប្រព័ន្ធនេះថាជាគំនិតផ្តួចផ្តើមគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត ដែលមានគោលបំណងគម្រាមកំហែងដល់សន្តិសុខជាយុទ្ធសាស្ត្ររបស់រដ្ឋអាវុធនុយក្លេអ៊ែរ។

លោក Trump បានប្រកាសព័ត៌មានលម្អិតថ្មី និងការផ្តល់មូលនិធិដំបូងសម្រាប់ប្រព័ន្ធខែលមីស៊ីល កាលពីសប្តាហ៍មុន ដោយថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យ និងការរស់រានមានជីវិតរបស់ប្រជាជន ។

យោងតាមក្រុមអ្នកវិភាគ បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះប្រឈមនឹងបញ្ហាបច្ចេកទេស និងនយោបាយយ៉ាងសំខាន់ ហើយអាចនឹងមានតម្លៃថ្លៃខ្លាំង។

ជាមួយគ្នានោះ ប្រទេសកូរ៉េខាងជើង ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា ពាក់ព័ន្ធនឹងការប៉ុនប៉ងបំពាក់នុយក្លេអ៊ែរនៅក្រៅលំហផងដែរ ដោយបន្ថែមថា ផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ការកសាងប្រព័ន្ធការពារមីស៊ីលថ្មី គឺជាមូលហេតុដើមចមនៃការជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងអវកាសសកល ដោយជំរុញឱ្យមានការបារម្ភពីសន្តិសុខរបស់រដ្ឋអាវុធនុយក្លេអ៊ែរ ក៏ដូចជាការបង្វែរលំហអាកាសទៅជាតំបន់សង្គ្រាមនុយក្លេអ៊ែរដ៏មានសក្តានុពល។

ដោយ៖ ពេជ្រ                        

Written by 

Related posts

Leave a Comment