ប្រេងសាំង​ ចុះថ្លៃ នៅថ្ងៃនេះ  

តម្លៃប្រេង បានថយចុះបន្តិច នៅថ្ងៃអង្គារនេះ ដោយសារការរំពឹងទុកនៃកំណើនប្រេងឆៅរបស់ OPEC+ ។

ប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ១២ សេន ឬ ០.១៩ ភាគរយ មកនៅត្រឹម ៦៤.៦២ ដុល្លារក្នុងមួយបារ៉ែល ខណប្រេងឆៅ West Texas Intermediate របស់អាមេរិក ធ្លាក់ចុះ ១៥ សេន ឬ ០.២៤ ភាគរយ នៅត្រឹម ៦១.៣៨ ដុល្លារក្នុងមួយបារ៉ែល។

លោក Daniel Hynes អ្នកយុទ្ធសាស្រ្តទំនិញជាន់ខ្ពស់នៅធនាគារ ANZ បាននិយាយថា ប្រេងឆៅធ្លាក់ចុះនៅពេលទីផ្សារគិតគូរពីទស្សនវិស័យសម្រាប់ការកើនឡើងការផ្គត់ផ្គង់របស់ OPEC+ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment