ត្រាំ ថ្កោលទោសការបាញ់ប្រហារ និងដុតបំផ្លាញព្រះវិហារ Mormon

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការបាញ់ប្រហារដ៏សាហាវ ដែលសម្លាប់មនុស្សយ៉ាងតិច ២នាក់ និងរបួសជាច្រើននាក់ទៀត នៅព្រះវិហារ Mormon ក្នុងរដ្ឋ Michigan កាលពីថ្ងៃអាទិត្យ ដោយថាជាការវាយប្រហារគោលដៅលើអ្នកគ្រីស្ទាន។

នៅក្នុងការបង្ហោះលើ Truth Social បន្ទាប់ពីឧបទ្ទវហេតុនេះ លោក ត្រាំ បាននិយាយថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃការរីករាលដាលអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិក។

លោក បានបន្ថែមថា ទោះជនសង្ស័យ ត្រូវបានបាញ់ស្លាប់ក៏ដោយ តែនេះហាក់ដូចជាការវាយប្រហារគោលដៅមួយផ្សេងទៀតលើអ្នកគ្រីស្ទាននៅសហរដ្ឋអាមេរិក។ ការរីករាលដាលនៃអំពើហឹង្សានេះនៅក្នុងប្រទេសត្រូវតែបញ្ចប់ជាបន្ទាន់។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅព្រះវិហារ Mormon អំឡុងពិធីអធិស្ឋាន ដែលមានមនុស្សចូលរួមរាប់រយនាក់។ អ្នកស្លាប់សុរប ៤០នាក់ និងរងរបួសជាច្រើននាក់ ខណៈព្រះវិហារត្រូវបានដុតបំផ្លាញ៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment