ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង ចាប់ឃុំខ្លួនមន្ត្រីម្នាក់ទៀត ជុំវិញការបរាជ័យការដាក់ឲ្យដំណើរការនៃនាវាចម្បាំងពិឌាត ៥០០០តោន កាលពីសប្តាហ៍មុន ។

ទីក្រុងព្យុងយ៉ាង បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះការបរាជ័យដែលនាំឲ្យខូចខាតដល់ផ្នែកនាវាពិឃាត ៥០០០តោន នេះ កាលពីថ្ងៃពុធ សប្ដាហ៍មុន។
ទន្ទឹមនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ទុកឧបទ្ទវហេតុនេះថាជាអំពើឧក្រិដ្ឋកម្មដែលបណ្តាលមកពីការធ្វេសប្រហែសជាដាច់ខាតរបស់មន្ត្រី។
យោងតាម ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) រាយការណ៍ថា លោក Ri Hyong Son អនុប្រធាននាយកដ្ឋានឧស្សាហកម្មគ្រឿងផ្ទុះនៃគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវបានកោះហៅភ្លាមៗ និងឃុំខ្លួន កាលពីថ្ងៃអាទិត្យ។
KCNA ដដែល បញ្ជាក់ថា បច្ចុប្បន្ននាវា កំពុងត្រូវបានគេជួសជុលឡើងវិញ និងដាក់ដំណើរការជាថ្មី តាមកាលបរិច្ឆេទថ្មីផថដែរ៕

ដោយ៖ ពេជ្រ