Andres Nieto ​បង្ហើបពី​ការ​ចាកចេញពី​ភ្នំពេញក្រោន ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល៥ឆ្នាំ

ខ្សែប្រយុទ្ធ Andres Nieto បានបង្ហើបពី​ការ​ចាកចេញពីក្លិប ភ្នំពេញក្រោន  ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ៥ឆ្នាំ។ ទោះបីយ៉ាងណា កីឡាករ​រូបនេះមិនទាន់បានប្រាប់លម្អិតអំពីអនាគតរបស់​ខ្លួន​នាពេលបន្ទាប់ និងទៅលេងនៅក្លិបណា ឬប្រទេសណានៅឡើយទេ។

Andres Nieto បានបង្ហើបបែបនេះ ក្រោយជួយឱ្យ ភ្នំពេញក្រោន ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៤-២០២៥ ​ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទីទី ៧៩ ជួយឱ្យក្រុម សិង្ហក្រហម យកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពិយប់មិញ។

គួរបញ្ជាក់ថា Nieto បានចូលរួមជាមួយ ភ្នំពេញក្រោន នៅឆ្នាំ ២០១៩ ខណៈក្នុងការលេងនៅទឹកដី Smart RSN រយៈពេល ៦ ឆ្នាំមកនេះ រូបគេបានជួយឱ្យភ្នំពេញក្រោនឈ្នះពានលីគកំពូលកម្ពុជា Cambodian Premier League ២ លើក, ពាន Cambodian League Cup ២ លើក និងពានសម្តេចហ៊ុន សែន ១ លើក៕(ប្រភព៖ កម្ពុជាថ្មី)

Written by 

Related posts

Leave a Comment