អាជ្ញាធរអូស្ត្រាលី​ ចាប់ផ្តើម​សម្អាតទីក្រុងដែល​ទឹកជំនន់​វាយប្រហារ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹង នៅថ្ងៃសៅរ៍នេះពីការសម្អាតចាប់ផ្តើមនៅភាគអាគ្នេយ៍របស់ប្រទេស បន្ទាប់ពីទឹកជំនន់ ដែលសម្លាប់មនុស្ស ៥ នាក់ និងជន់លិចផ្ទះសម្បែងជាង ១០.០០០ ខ្នង។

លោក Albanese បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា យើងកំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធនៅទូទាំងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្នុងតំបន់ ដើម្បីធ្វើឱ្យប្រាកដថា ប្រជាជនអូស្ត្រាលី នឹងត្រឡប់មករស់នៅក្នុងភាពប្រសើរឡើងវិញ។

យោងតាម ទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បញ្ជាក់ថា ការវាយតម្លៃទំហំការខូចខាតកំពុងដំណើរការនៅក្នុងតំបន់ឆ្នេរភាគកណ្តាលភាគពាយ័ព្យនៃរដ្ឋ New South Wales ដែលរងគ្រោះខ្លាំង បន្ទាប់ពីទឹកជំនន់នៅសប្តាហ៍នេះ បានបំផ្លាញទីក្រុងនានា និងផ្ទះសម្បែង ។

ទីភ្នាក់ងារនេះ បានបន្ថែមថា ស្ថានភាពប្រសើរឡើងវិញ ចាប់តាំងពីថ្ងៃសុក្រនៅក្នុងតំបន់រងផលប៉ះពាល់នៃរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី។

ទោះបីជាដូច្នេះក៏ដោយ អ្នកស្រុករាប់រយនាក់ដែលរងគ្រោះដោយទឹកជំនន់នៅតែស្ថិតក្នុងទីតាំងជម្លៀសនៅឡើយ។

គួរបញ្ជាក់ថា ទឹកជំនន់នេះ បានធ្វើឲ្យប៉ះពាល់ដល់រាប់រយគ្រួសារ និងសម្លាប់មនុស្សអស់រាប់សិបនាក់ផងដែរ៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment