ផ្ទុះគ្រាប់មីនបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៦ និង ២០ នាទី មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ (មិនស្គាល់ប្រភេទ) នៅភូមិឬស្សីព្រៃ ឃុំ កំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបណ្តាលឱ្យប្រជាពលរដ្ឋម្នាក់រងបួសជាទម្ងន់ នៅពេលដែលជនរងគ្រោះដុតគល់ឈើនៅខាងក្រោយផ្ទះ។

ជនរងគ្រោះឈ្មោះ ព្រាប គន្ធា ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របួសភ្លៅខាងឆ្វេង។

ជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕

Written by 

Related posts

Leave a Comment