​ធ្លាក់​យន្តហោះ​ធុន​តូច​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ស្លាប់ និងរបួសជាង ១០នាក់ ឆេះផ្ទះអស់ ១០ខ្នង

លោក Dan Eddy ប្រធានផ្នែកសង្គ្រោះអគ្គីភ័យក្រុង San Diego បាននិយាយថា មនុស្ស ២ នាក់ស្លាប់ និង ៨ នាក់រងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ Cessna 550 ក្នុងទីតាំងលំនៅដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ។

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ក្នុងតំបន់ បាន​ព្រមាន​ថា តួលេខ​អ្នក​ស្លាប់​ អាចនឹងកើនឡើងបន្ថែមទៀត ផងដែរ។

ទន្ទឹមនោះ ឧបទ្ទវហេតុនេះ កំពុងត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA)។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយផងដែរ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា យន្តហោះ Cessna 550 បានធ្លាក់ក្នុងការតាំងទីលំនៅដ្ឋាន Murphy Canyon នៅភាគខាងជើងនៃទីក្រុង កាលពីព្រឹកមិញ ដោយបណ្ដាលឲ្យឆេះផ្ទះ​អស់​ ១៥​ខ្នង។ មូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេរាយការណ៍ថា ពេលយន្តហោះធ្លាក់ តំបន់នោះមានគ្របដណ្តប់ដោយអ័ព្ទយ៉ាងក្រាស់៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment