សេតវិមាន ពិចារណាដកតំណែងមន្ត្រីដែលច្រឡំ Add អ្នកកាសែតចូលគ្រុបជជែកពីផែនការវាយលុកនៅយេម៉ែន

ការពិភាក្សាយ៉ាងសកម្មអំពីអនាគតរបស់ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz កំពុងដំណើរការនៅក្នុងសេតវិមាន បន្ទាប់ពីការលេចធ្លាយទិន្នន័យចាត់ថ្នាក់ស្តីពីការវាយប្រហាររបស់សហរដ្ឋអាមេរិកក្នុងប្រទេសយេម៉ែន។ នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ បានប្រាប់ឲ្យដឹងថា នឹងមានចំណាត់ការ ចំពោះអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត ក្នុងរឿងនេះជាមួយ លោក Waltz ជុំវិញការបញ្ចូលដោយអ្នកកាសែតនៅរដ្ឋ Atlantic លោក Jeffrey Goldberg ក្នុងគ្រុបពិភាក្សាអំពីការវាយប្រហារយោធាលើក្រុមហ៊ូធី ដោយអចេតនា។

មន្ត្រីដដែល បានបន្ថែមថា ជំនួយការជាន់ខ្ពស់របស់សេតវិមាន ២ រូបស្នើឲ្យដកតំណែង លោក Waltz ដើម្បីការពារប្រធានាធិបតីពីការរិះគន់ ។

យោងតាម សារព័ត៌មាន Politico បានលើកឡើងថា ចំពោះរឿងនេះ លោកប្រធានាធិបតី Donald Trump នឹងធ្វើការសម្រេចចិត្ត ឆាប់ៗនេះ។

គួរបញ្ជាក់ថា មានការភ័ន្ដច្រឡំពីមន្ត្រីដែលបញ្ចូលអ្នកកាសែតនៅរដ្ឋ Atlantic ទៅក្នុងគ្រុបដែលនិយាយពីផែនការវាយប្រហារលើប្រទេសយេម៉ែន សំដៅក្រុមហ៊ូធី របស់សហរដ្ឋអាមេរិក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment