Luka Modric នឹងចាកចេញពីក្លឹប Real Madrid បន្ទាប់ពីការប្រកួត Club World Cup យប់។ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះជាកីឡាករជោគជ័យបំផុតនៅក្លឹប និងជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៦៨ផងដែរ។
Modric បានផ្ទេរពី Tottenham Hotspur មកកាន់ Real Madrid ក្នុងឆ្នាំ ២០១២ បានលេងជិត ៦០០ ប្រកួតសម្រាប់ក្លិប និងឈ្នះជិត ៣០ ពានរង្វាន់រួមទាំងកំណត់ត្រាជើងឯក Champions League ៦ ដង និងពានរង្វាន់ LaLiga ចំនួន៤ដងផងដែរ។
ការប្រកួតចុងក្រោយរបស់គាត់នៅ Bernabeu នឹងក្លាយជាការប្រកួត LaLiga ចុងក្រោយរបស់ Real ក្នុងរដូវកាលនេះទល់នឹង Real Sociedad នៅថ្ងៃសៅរ៍ ហើយកីឡាករវ័យ ៣៩ ឆ្នាំរូបនេះបាននិយាយថាគាត់នឹងចាកចេញពីក្លិបបន្ទាប់ ពីការប្រកួត Club World Cup ដែលនឹងចាប់ផ្តើមនៅខែក្រោយចប់។
Modric បានសរសេរនៅលើ Instagram ថា “ពេលវេលាបានមកដល់ហើយ។ ពេលដែលខ្ញុំមិនដែលចង់មក ប៉ុន្តែនោះគឺជាបាល់ទាត់ ហើយនៅក្នុងជីវិត អ្វីគ្រប់យ៉ាងមានការចាប់ផ្តើម និងបញ្ចប់… នៅថ្ងៃសៅរ៍ ខ្ញុំនឹងប្រកួតចុងក្រោយរបស់ខ្ញុំនៅ Santiago Bernabeu” ។ “ការលេងឱ្យ Real Madrid បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់ និងជាមនុស្សម្នាក់។ ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយដ៏ជោគជ័យបំផុតនៃក្លឹបល្អបំផុតក្នុងប្រវត្តិសាស្ត្រ។”ទោះបីជាបន្ទាប់ពីការប្រកួត Club World Cup ខ្ញុំនឹងលែងពាក់អាវនេះនៅលើទីលានក្ដី ប៉ុន្តែខ្ញុំនឹងក្លាយជា Madridista ជានិច្ច”៕
