ក្លឹប Barcelona បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែបម្រើស្លាប Raphinha បានចុះហត្ថលេខាបន្តកុងត្រាថ្មីដែលនឹងរក្សាគាត់ឱ្យនៅជាមួយម្ចាស់ជើងឯក LaLiga រហូតដល់ឆ្នាំ ២០២៨។
កីឡាករប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Barcelona ក្នុងឆ្នាំ ២០២២ ហើយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៧ ។ គាត់បានរីករាយជាមួយរដូវកាលដ៏ត្រចះត្រចង់ ដោយបានដើរតួយ៉ាងសំខាន់ក្នុងការប្រកួតក្នុងស្រុករបស់ក្លឹបដោយស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ និង assist ២៥ ដងក្នុងការបង្ហាញខ្លួន ៥៦ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។
ក្រោយតកុងត្រា Raphinha បានប្រាប់សារព័ត៌មាន Barca One ថា “នេះគឺជារង្វាន់ដ៏ល្អសម្រាប់ខ្ញុំ ហើយវាពិសេសសម្រាប់ខ្ញុំ។ វាធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយគោលបំណងផ្ទាល់ខ្លួនចាប់តាំងពីខ្ញុំបានមកដល់គឺផ្តល់ឱ្យអ្នកគាំទ្រនូវសេចក្តីរីករាយឲ្យច្រើន” ។”ខ្ញុំបាននិយាយទៅកាន់គ្រួសាររបស់ខ្ញុំ ហើយក្តីស្រមៃរបស់ខ្ញុំគឺចង់នៅទីនេះរហូតដល់ចុងបញ្ចប់នៃអាជីពរបស់ខ្ញុំ។ ហើយខ្ញុំសង្ឃឹមថានឹងធ្វើវាឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ”។
សូមជម្រាបថា Raphinha បានឈ្នះពានរង្វាន់ធំៗចំនួន ៥ ក្នុងរយៈពេល ៣ ឆ្នាំជាមួយក្រុម Barcelona រួមទាំងពានរង្វាន់ LaLiga ចំនួន២ដង ពានរង្វាន់ Spanish Super Cup ចំនួន២ដង និង Copa del Rey ចំនួន១លើកផងដែរ៕
