សិក្ខាសាលាផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង” នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥នេះ ក្នុងសាលប្រជុំសណ្ឋាគារ ដឺវាយ ផាលេស រីសត ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ មាន បើកសិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង របស់ និយ័តករ ធានា រ៉ាប់រង កម្ពុជា ។

ក្រោម អធិបតីភាព លោក ប៊ូ ចន្ទគីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត សិស្សានុសិស្ស និស្សិត សមាជិក សមាជិកា នៃអង្គសិក្ខាសាលា ប្រហែល២០០នាក់ ។

លោកឈឿន ក្រៃយ៉ុង បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះគឺដំដៅលើក្រុមហ៊ុនធានារ៉ាប់រង វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលបាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងប្រទេសកម្ពុជា វិស័យធានារ៉ាប់រងត្រូវបានចាប់កំណើតតាំងពី ឆ្នាំ ១៩៥៦ តែត្រូវបិទទ្វារក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតនៅឆ្នាំ ១៩៨០ វិស័យធានារ៉ាប់រងបានចាប់កំណើតសាជាថ្មី ដើម្បីបំពេញតម្រូវការជាអាទិភាពនៃកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិជាមួយ បណ្តាប្រទេសក្នុងតំបន់ និងចាប់ផ្ដើមបញ្ជ្រាបចូលក្នុងសង្គមកម្ពុជាបន្តិចម្ដងៗ រហូតមកដល់សព្វថ្ងៃ។

លោកឈឿន ក្រៃយ៉ុង បានទៀតថា សិក្ខាសាលានារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធំៗ ចំនួន ពីរ៖ ទី១ -បញ្ជ្រាបការយល់ដឹងអំពីការធានារ៉ាប់រងជូនដល់សាធារណជន និងទី ២-ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដែលទើបទទួលបានការអនុម័តក្នុងឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ ជូនដល់ប្រតិបត្តិករធានារ៉ាប់រង រួមមាន ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានា រ៉ាប់រង និងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការធ្វើអធិការកិច្ចធានារ៉ាប់រង។

លោកបន្តថា ក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋមានតែមួយគត់ក្នុងទីផ្សារធានារ៉ាប់រងកម្ពុជាចាប់ដំណើរការឆ្នាំ ២០០៣ រហូតមក ដល់បច្ចុប្បន្ន ហើយបច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងមាន ចំនួន ៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផលិតផលធានារ៉ាប់រងមានដូចជា អាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រង ភារៈទទួលខុសត្រូវយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។

លោក ប៊ូ ចន្ទគីរូ បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រង កម្ពុជាឆ្នាំ២០២១ ឆ្នាំ ២០៣០ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងជំរុញការ អនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដែលទើបទទួលបានការអនុម័តក្នុងឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ ជូនដល់ប្រតិបត្តិករធានារ៉ាប់រង រួមមាន ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានា រ៉ាប់រង និងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការធ្វើ ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង” ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥ និងដាក់ឱ្យអនុវត្តចាប់ថ្ងៃទី
១០ ខែមីនា ឆ្នាំ ២០២៥ តទៅ។ ប្រកាសនេះគឺជាសមិទ្ធផលដ៏ប្រសើរ និងជាអំណះអំណាង បញ្ជាក់ថា អ្នកប្រើប្រាស់សេវាធានារ៉ាប់រងពិតជាបានទទួលនូវការការពារសិទ្ធិនិងអត្ថប្រយោជន៍ក្នុង ការប្រើប្រាស់សេវាធានារ៉ាប់រង មានជាអាទិ៍ ការការពារលើព័ត៌មានឯកជន ការការពារពីសកម្មភាពមិន សុចរិតនានាពីសំណាក់ប្រតិបត្តិការធានារ៉ាប់រង ជាដើម ៕

Written by 

Related posts

Leave a Comment