លោក ឈឿន ក្រៃយ៉ុង៖ បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងតែ ២ ប៉ុណ្ណោះកំពុងប្រតិបត្តិការក្នុងខេត្តបន្ទាយមានជ័យ

ថ្លែងនៅក្នុងសិក្ខាសាលសាផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង” លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងខេត្តមានតែក្រុមហ៊ុនធានារ៉ាប់រងចំនួន ២ប៉ុណ្ណោះដែលកំពុងប្រតិបត្រិការជាក់ស្តែង ឆ្លើយតបនឹងសក្តានុពល នៃដំណើរសកម្មភាពដឹកជញ្ជូនទំនិញ និងសកម្មភាពដឹកជញ្ជូនអ្នកដំណើរ ព្រមទាំងកំណើនវិស័យអាជីវកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។

ផ្តើមពីនោះលោកអភិបាលរងខេត្ត លើកទឹកចិត្តផ្តើមពីនោះក្នុងនាមអាជ្ញាធរខេត្ត លោកអភិបាលរងសូមលើកទឹកចិត្តនិងសំណូមពរដល់ និយ័តករ ធានារ៉ាប់រងកម្ពុជា ដើម្បីជំរុញឱ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានា រ៉ាប់រងនៅក្នុងខេត្តបន្ទាយមានជ័យសំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានដោយផ្ទាល់ និងនៅជ្រុងម្ខាងទៀត រួមចំណែកក្នុងការសម្រាលបន្ទុក ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ ក្នុងការ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តផងដែរ។

ផ្តើមពីនោះក្នុងនាមអាជ្ញាធរខេត្ត លោកអភិបាលរងសូមលើកទឹកចិត្តនិងសំណូមពរដល់ និយ័តករ ធានារ៉ាប់រងកម្ពុជា ដើម្បីជំរុញឱ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានា រ៉ាប់រងនៅក្នុងខេត្តបន្ទាយមានជ័យសំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានដោយផ្ទាល់ និងនៅជ្រុងម្ខាងទៀត រួមចំណែកក្នុងការសម្រាលបន្ទុក ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ ក្នុងការ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តផងដែរ។

សូមជម្រាបថា និយ័តករធានារ៉ាប់រងកម្ពុជា នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំសិក្ខាផ្សព្វផ្សាយ “ លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង” នៅសណ្ឋាគារដឺវ៉ាយផាលេសរីសត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

Written by 

Related posts

Leave a Comment