រោងចក្រទឹកស្អាតនៅហ្គាហ្សា ព្រមានបិទទ្វារក្នុងសប្ដាហ៍នេះ ព្រោះអស់ប្រេងដំណើរការហើយ

កង្វះខាតទឹករ៉ាំរ៉ៃនៅតំបន់ហ្គាហ្សា កាន់តែអាក្រក់ទៅៗ នៅពេលដែលការវាយលុកផ្នែកយោធារបស់អ៊ីស្រាអែល កាន់តែកើនឡើងបណ្តាលឱ្យមានរលកថ្មីនៃការផ្លាស់ទីលំនៅ ហើយរោងចក្រទឹកស្អាត និងអនាម័យ កំពុងអស់ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់។

ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើគ្មានការដឹកជញ្ជូនឥន្ធនៈភ្លាមៗទេ ការបិទរោងចក្រផលិតទឹក និងបរិក្ខារអនាម័យគឺអាចធ្វើទៅបាន នៅចុងសប្តាហ៍នេះ តែម្ដង។

បន្ទាប់ពីអ៊ីស្រាអែល បានប្រកាសបិទផ្លូវជំនួយ កាលពីដើមខែមីនា វាបណ្ដាលឲ្យមានផលប៉ះពាល់ដល់ដំណើរការនៃរោងចក្រសំខាន់ៗ ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គងប្រជាជននៅហ្គាហ្សា ទាំងមូល។

ទោះជាយ៉ាងណា អ៊ីស្រាអែល បានបញ្ជាក់ថា ជំហានទាំងនេះគឺដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសល់ឲ្យអស់ផងដែរ ៕

ដោយ៖ ពេជ្រ                        

Written by 

Related posts

Leave a Comment