សារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ថ្មីនៃទណ្ឌកម្មប្រឆាំងរុស្ស៊ី ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូក្នុងដំណើរនៃកិច្ចចរចាដំណោះស្រាយអ៊ុយក្រែន។

យោងតាមរបាយការណ៍ បានឲ្យដឹងថា កញ្ចប់ថ្មីនេះអាចរួមបញ្ចូលការដាក់ទណ្ឌកម្មក្នុងវិស័យធនាគារ និងថាមពល។
វាមិនទាន់ច្បាស់នៅឡើយទេថាតើប្រធានាធិបតីអាមេរិក លោក Donald Trump នឹងយល់ព្រមដាក់កម្រិតបន្ថែមទៀតលើប្រទេសរុស្ស៊ី ឬយ៉ាងណា៕

ដោយ៖ ពេជ្រ