ស្លាប់ ៨៧​ នាក់​ទៀតហើយនៅហ្គាហ្សា មុនប្រកាស​បទ​ឈប់​បាញ់ ២ ថ្ងៃ

ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨៧នាក់ រួមទាំងកុមារ ២១នាក់ និងស្ត្រី ២៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប អំឡុងបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងរដ្ឋជ្វីហ្វ ប្រកាសជាផ្លូវការ។ នេះបើតាមរបាយការណ៍សារព័ត៌មាន Al Jazeera ។

របាយការណ៍ដដែល បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បច្ចុប្បន្នកំពុងធ្វើការវាយឆ្មក់នៅតំបន់ភាគខាងត្បូង និងកណ្តាលប៉ាឡេស្ទីន ដោយវាយលុកតំបន់ Khan Yunis និងជំរំជនភៀសខ្លួន Nuseirat  ដែលបណ្ដាលឲ្យមនុស្ស​ ៩​ នាក់​ ស្លាប់។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al Thani បានប្រកាសកាលពីល្ងាចថ្ងៃទី ១៥ ខែមករាថា អ៊ីស្រាអែល និងចលនារ៉ាឌីកាល់ប៉ាឡេស្ទីន ឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា តាមរយៈកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងដូហា វ៉ាស៊ីនតោន និងគែរ។

 កិច្ចព្រមព្រៀងនេះនឹងត្រូវចូលជាធរមាន នៅថ្ងៃអាទិត្យទី ១៩ ខែមករា ហើយដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនឹងមានរយៈពេល ៤២ ថ្ងៃនេះ រួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣ នាក់ដែលក្រុមហាម៉ាសឃុំខ្លួនជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។

ដោយ៖ ពេជ្រ             

Written by 

Related posts

Leave a Comment