វេណេហ្ស៊ុយអេឡា រងការគំរាមវាយប្រហារដោយគ្រាប់បែក មុនការបោះឆ្នោតតំណាងរាស្ត្រ

វេណេហ្ស៊ុយអេឡា បានផ្អាកជើងហោះហើរទាំងអស់ទៅ និងមកពីប្រទេសកូឡុំប៊ី បន្ទាប់ពីអាជ្ញាធរ រកឃើញថាអាចមានផែនការដើម្បីរត់ពន្ធគ្រឿងផ្ទុះចូលទៅក្នុងប្រទេស តាមរយៈអាកាសយានដ្ឋានកូឡុំប៊ី កាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីមហាផ្ទៃ លោក Diosdado Cabello បាននិយាយថា ការផ្អាកនេះគឺដើម្បីឆ្លើយតបទៅនឹងផែនការអស្ថិរភាពដែលមិនបើកចំហរ រួមមានទាំងការទម្លាក់គ្រាប់បែកលើស្ថានទូតបរទេស ស្ថានីយ៍ប៉ូលីស និងកន្លែងថែទាំសុខភាពក្នុងប្រទេសវេណេហ្ស៊ុយអេឡា។

លោក Cabello បានបន្ថែមថា យើងសម្រេចចិត្តផ្អាកជាបន្ទាន់រាល់ចរាចរណ៍ផ្លូវអាកាសរវាងប្រទេសវេណេហ្ស៊ុយអេឡា និងកូឡុំប៊ី ដោយបន្តថា វិធានការណ៍នេះគឺជាវិធានការសន្តិសុខដើម្បីការពារការជ្រៀតចូលបន្ថែមទៀត។

លោក​រដ្ឋមន្ត្រី​ ក៏បានកត់សម្គាល់ថា ផែនការ​វាយប្រហារនេះ​មាន​គោលបំណង​រំខាន​ដល់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា នេះ៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment