លោក Netanyahu ជូនពរលោក Biden យកឈ្នះជំងឺមហារីក

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu រួមជាមួយភរិយាលោកស្រី Sara បានជូនពរដល់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ដែលកំពុងមានជំងឺមហារីក។

លោក Netanyahu បានសរសេរនៅលើទំព័រ X ថា បេះដូង និងក្តីសង្ឃឹមរបស់ខ្ញុំគឺនៅជាមួយលោក Joe Biden ខ្ញុំស្គាល់ Biden ៤៥ ឆ្នាំមកហើយ។

គួរបញ្ជាក់ថា តំណាងរបស់លោក Biden បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញថា ប្រធានាធិបតីអាមេរិកទី ៤៦ រូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាត។ លោក Biden មានអាយុ ៨២ ឆ្នាំ ខណលោក ធ្លាប់ទទួលការវះកាត់ កាលពីខែមីនា ឆ្នាំ ២០២៣ ៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment