Trump សោកស្ដាយ ក្រោយទទួលដំណឹងថាលោក Biden ឈឺជំងឺមហារីក  

ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនពរអតីតមេដឹកនាំ លោក Joe Biden ឆាប់ជាសះស្បើយពីជំងឺ ដែលត្រូវបានរកឃើញគឺ ជំងឺមហារីកក្រពេញប្រូស្តាត។

លោក Trump បានសរសេរនៅលើទំព័រ Truth Social ថា ខ្ញុំមានការសោកស្ដាយអំពីការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត នាពេលថ្មីៗនេះ សម្រាប់លោក Joe Biden ។ យើងសូមជូនពរឱ្យ លោក និងក្រុមគ្រួសារមានសុខភាពល្អមាំមួន។

ការិយាល័យរបស់លោក Biden បានចេញសេចក្តីថ្លែងការណ៍មួយដោយថា ប្រធានាធិបតីអាមេរិកទី ៤៦ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាត។

អតីត​មេដឹកនាំ​អាមេរិក​រូបនេះ​ មាន​អាយុ ៨២ ឆ្នាំ និងធ្លាប់ទទួលការវះកាត់ កាលពីខែមីនា ឆ្នាំ ២០២៣ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment