Barcelona ត្រូវការតែ ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីគ្រងជើងឯកលីគកំពូលអេស្ប៉ាញ ក្នុងចំណោម ៣ប្រកួតដែលនៅសល់រដូវកាលនេះ បន្ទាប់ពីយកឈ្នះ Real Madrid ៤-៣ ក្នុងសប្តាហ៍ទី៣៥ កាលពីយប់មិញ។
៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Hansi Flick រកបាន ៨២ពិន្ទុ ស្របពេលក្រុមការពារតំណែងជើងឯក Real Madrid ឈរលេខ២ មានតែ ៧៥ពិន្ទុ មុនពេលលេង ៣ប្រកួតទៀតបិទរដូវកាលឆ្នាំ២០២៤-២៥។
ក្រុមអ្នកមានបុណ្យ Barcelona បានធ្វើការវាយបក ដើម្បីនាំមុខអធិរាជស Real Madrid ៤-២ បន្ទាប់ពីក្រុមរបស់លោក Carlo Ancelotti បើកការនាំមុខ ២គ្រាប់មុនត្រឹមវគ្គទី១ និងជាលើកទី៣ ផងដែរ ក្នុងចំណោមជួបគ្នា ៤ប្រកួតចុងក្រោយនៃជំនួប El Clasico។
យ៉ាងណាមិញ Barcelona នឹងត្រូវឆ្លងជើងឯក La Liga 2024-25 នៅរាត្រីថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះតែម្តង ប្រសិនបើពួកគេអាចយកឈ្នះ Espanyol ៕
